សូរ៉ា 11 · ជូស 12

Hud · 11:113

وَلَا تَرْكَنُوا إِلَى الَّذِينَ ظَلَمُوا فَتَمَسَّكُمُ النَّارُ وَمَا لَكُمْ مِنْ دُونِ اللَّهِ مِنْ أَوْلِيَاءَ ثُمَّ لَا تُنْصَرُونَ

ហើយចូរពួកអ្នកកុំលំអៀងទៅចំពោះពួកដែលបាន បំពាន ដែលជាហេតុធ្វើឱ្យពួកអ្នកត្រូវនរកឱ្យសោះ។ ហើយពួក អ្នកគ្មានអ្នកគាំពារណាក្រៅពីអល់ឡោះឡើយ បន្ទាប់មកពួកអ្នក ក៏គ្មានអ្នកណាជួយដែរ។

តាហ្វសៀរ

ហើយចូរពួកអ្នកកុំទោរទន់ទៅរកពួកប្រឆាំងដែលជាពួកបំពាន ដោយការមានភាពទន់ភ្លន់ចំពោះពួកគេនិងស្រឡាញ់ពួកគេឲ្យសោះ ដែលជាហេតុធ្វើឲ្យពួកអ្នកត្រូវទទួលរងនូវភ្លើងនរកដោយសារតែការទោរទន់នេះ។ ហើយពួកអ្នកគ្មានអ្នកគាំពារណាក្រៅពីអល់ឡោះដែលអាចសង្គ្រោះពួកអ្នកពីវា(នរក)បានឡើយ។ បន្ទាប់មក ពួកអ្នកក៏នឹងមិនឃើញមានអ្នកដែលអាចជួយពួកអ្នកនោះដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់