សូរ៉ា 11 · ជូស 12
Hud · 11:103
إِنَّ فِي ذَٰلِكَ لَآيَةً لِمَنْ خَافَ عَذَابَ الْآخِرَةِ ۚ ذَٰلِكَ يَوْمٌ مَجْمُوعٌ لَهُ النَّاسُ وَذَٰلِكَ يَوْمٌ مَشْهُودٌ
ពិតប្រាកដណាស់ នៅក្នុង(ការដាក់ទារុណកម្ម)នោះ គឺជាភស្ដុតាងមួយសម្រាប់អ្នកដែលបានខ្លាចទារុណកម្មនាថ្ងៃបរលោក។ នៅថ្ងៃនោះមនុស្សលោកត្រូវបានគេប្រមូលផ្ដុំសម្រាប់ ទ្រង់។ ហើយនៅថ្ងៃនោះដែរ អ្វីៗទាំងអស់គឺនឹងត្រូវមានវត្ដមាន (ដើម្បីកាត់សេចក្ដី)។
តាហ្វសៀរ
ពិតប្រាកដណាស់ ការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លារបស់អល់ឡោះចំពោះស្រុកភូមិទាំងឡាយដែលបំពាននោះ គឺជាមេរៀននិងជាដំបូន្មានមួយសម្រាប់ជនណាដែលខ្លាចទណ្ឌកម្មរបស់អល់ឡោះនៅថ្ងៃបរលោក (ជាថ្ងៃ)ដែលអល់ឡោះជាម្ចាស់នឹងប្រមូលផ្តុំមនុស្សទាំងអស់ទៅកាន់ទ្រង់ដើម្បីជំនុំជម្រះពួកគេ។ ហើយនៅថ្ងៃនោះ អ្វីៗទាំងអស់នឹងត្រូវមានវត្តមាន។ ហើយអ្នកដែលគេប្រមូលផ្តុំទាំងអស់ត្រូវមានវត្តមាន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល