សូរ៉ា 10 · ជូស 11
Yunus · 10:93
وَلَقَدْ بَوَّأْنَا بَنِي إِسْرَائِيلَ مُبَوَّأَ صِدْقٍ وَرَزَقْنَاهُمْ مِنَ الطَّيِّبَاتِ فَمَا اخْتَلَفُوا حَتَّىٰ جَاءَهُمُ الْعِلْمُ ۚ إِنَّ رَبَّكَ يَقْضِي بَيْنَهُمْ يَوْمَ الْقِيَامَةِ فِيمَا كَانُوا فِيهِ يَخْتَلِفُونَ
ហើយជាការពិតណាស់ យើងបានរៀបចំទីលំនៅដល់ អំបូរអ៊ីស្រាអែលនូវលំនៅដ្ឋានដ៏ពិតប្រាកដ(នៅស្ហាមនិងអេហ្ស៊ីប) ហើយយើងផ្ដល់លាភសក្ការៈដ៏ល្អដល់ពួកគេ ហើយពួកគេពុំមានការ ខ្វែងគំនិតគ្នាឡើយ រហូតដល់ចំណេះដឹង(គម្ពីរតាវរ៉ត)បានមកដល់ ពួកគេ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកនឹងកាត់សេចក្ដីរវាងពួក គេនៅថ្ងៃបរលោកនូវអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នាចំពោះវា (គម្ពីរតាវរ៉ត)។
តាហ្វសៀរ
ហើយជាការពិតណាស់ យើងបានរៀបចំទីលំនៅដល់អម្បូរអ៊ីស្រាអែលនូវលំនៅដ្ឋានមួយដែលត្រូវបានគេកោតសរសើរ និងជាកន្លែងមួយដែលត្រូវបានគេពេញចិត្ត នៅក្នុងទឹកដីស្ហាមដែល(ជាទឹកដី)ប្រកបដោយពរជ័យ។ ហើយយើងបានប្រទានលាភសក្ការៈអំពីរបស់ល្អៗដែលគេអនុញ្ញាតដល់ពួកគេ។ ហើយពួកគេមិនមានការខ្វែងគំនិតគ្នាឡើយនៅក្នុងកិច្ចការសាសនារបស់ពួកគេ រហូតដល់គម្ពីរគួរអានបានមកដល់ពួកគេ ដែលជាការបញ្ជាក់នូវអ្វីដែលពួកគេបានសូត្រនៅក្នុងគម្ពីរតាវរ៉តអំពីលក្ខណៈសម្បត្តិរបស់ព្យាការីមូហាំម៉ាត់។ ហើយនៅពេលពួកគេបានបដិសេធរឿងទាំងនោះ គេក៏បានដកយកទឹកដីរបស់ពួកគេ(ដែលពួកគេធ្លាប់រស់នៅ)។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងកាត់សេចក្ដីរវាងពួកគេនៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេធ្លាប់ខ្វែងគំនិតគ្នាចំពោះវា ហើយទ្រង់នឹងតបស្នងដល់អ្នកត្រូវ និងអ្នកខុសក្នុងចំណោមពួកគេនូវអ្វីដែលសាកសមសម្រាប់គេទាំងពីរក្រុម។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល