សូរ៉ា 10 · ជូស 11
Yunus · 10:83
فَمَا آمَنَ لِمُوسَىٰ إِلَّا ذُرِّيَّةٌ مِنْ قَوْمِهِ عَلَىٰ خَوْفٍ مِنْ فِرْعَوْنَ وَمَلَئِهِمْ أَنْ يَفْتِنَهُمْ ۚ وَإِنَّ فِرْعَوْنَ لَعَالٍ فِي الْأَرْضِ وَإِنَّهُ لَمِنَ الْمُسْرِفِينَ
តែគ្មានអ្នកណាម្នាក់ជឿលើមូសាឡើយ លើកលែងតែ ពូជពង្សនៃក្រុមរបស់គេប៉ុណ្ណោះ ដោយសារតែពួកគេភ័យខ្លាច ហ្វៀរអោននិងមេដឹកនាំរបស់ពួកគេធ្វើទុក្ខទោសដល់ពួកគេ។ តែ តាមពិតហ្វៀរអោន គឺជាអ្នកដែលកេ្អងក្អាងបំផុតនៅលើផែនដី ហើយពិតប្រាកដណាស់ គេស្ថិតនៅក្នុងចំណោមពួកដែលបំពាន។
តាហ្វសៀរ
ក្រុមទាំងនោះបានធ្វើជាថ្លង់មិនដឹងមិនឮដោយការបែរចេញ។ ហើយគ្មាននរណាម្នាក់មានជំនឿចំពោះព្យាការីមូសានោះឡើយ(ទោះបីជាគាត់បាននាំមកនូវបណ្តាភស្តុតាង និងអំណះអំណាងដ៏ជាក់ច្បាស់ក៏ដោយ) លើកលែងតែយុវជនក្នុងចំណោមក្រុមរបស់គាត់ដែលជាអម្បូរអ៊ីស្រាអែលប៉ុណ្ណោះ ទោះបីជាពួកគេភ័យខ្លាចហ្វៀរអោននិងពួកមន្ត្រីនៃក្រុមរបស់គេបង្វែរពួកគេចេញពីការមានជំនឿតាមរយៈការធ្វើទារុណកម្មពួកគេប្រសិនបើពួកគេលាតត្រដាងសេចក្តីជំនឿរបស់ពួកគេក៏ដោយ។ ហើយពិតប្រាកដណាស់ ហ្វៀរអោន គឺជាអ្នកដែលក្អេងក្អាង ជាអ្នកដែលត្រួតត្រាទឹកដីនិងប្រជាជានអេហ្ស៊ីប។ ហើយពិតណាស់ ហ្វៀរអោន គឺស្ថិតក្នុងចំណោមពួកដែលបំពានព្រំដែនចំពោះការប្រឆាំង ការសម្លាប់ និងការធ្វើទារុណកម្មចំពោះអម្បូរអ៊ីស្រាអែល។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល