សូរ៉ា 10 · ជូស 11
Yunus · 10:71
۞ وَاتْلُ عَلَيْهِمْ نَبَأَ نُوحٍ إِذْ قَالَ لِقَوْمِهِ يَا قَوْمِ إِنْ كَانَ كَبُرَ عَلَيْكُمْ مَقَامِي وَتَذْكِيرِي بِآيَاتِ اللَّهِ فَعَلَى اللَّهِ تَوَكَّلْتُ فَأَجْمِعُوا أَمْرَكُمْ وَشُرَكَاءَكُمْ ثُمَّ لَا يَكُنْ أَمْرُكُمْ عَلَيْكُمْ غُمَّةً ثُمَّ اقْضُوا إِلَيَّ وَلَا تُنْظِرُونِ
ចូរអ្នក(មូហាំម៉ាត់)និទានប្រាប់ពួកគេអំពីប្រវត្ដិរបស់នួហ នៅពេលគាត់បានពោលទៅកាន់ប្រជាជនរបស់គាត់ថាៈ ឱប្រជាជន របស់ខ្ញុំ. ប្រសិនបើការរស់នៅរបស់ខ្ញុំ និងការក្រើនរំលឹករបស់ខ្ញុំតាម រយៈភស្ដុតាងនានារបស់អល់ឡោះមានភាពធ្ងន់ធ្ងរសម្រាប់ពួកអ្នក នោះ ដូចេ្នះចំពោះអល់ឡោះតែមួយគត់ ដែលខ្ញុំប្រគល់ការទុកចិត្ដ។ ហេតុនេះ ចូរពួកអ្នកប្រមូលល្បិចកលរបស់ពួកអ្នក និងម្ចាស់របស់ ពួកអ្នកមក បន្ទាប់មកកុំឱ្យល្បិចកលរបស់ពួកអ្នកក្លាយជារឿង អាថ៌កំបាំងចំពោះពួកអ្នកឱ្យសោះ(ធ្វើដោយចំហ)។ ក្រោយមកចូរ ពួកអ្នកដាក់ទោសខ្ញុំ ហើយពួកអ្នកកុំពន្យារពេលឱ្យខ្ញុំឱ្យសោះ។
តាហ្វសៀរ
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)និទានប្រាប់ដល់ពួកមុស្ហរីគីនដែលបដិសេធទាំងនោះនូវរឿងរ៉ាវរបស់ព្យាការីនួហ នៅពេលគាត់បានពោលទៅកាន់ក្រុមរបស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ! ប្រសិនបើការរស់នៅរបស់ខ្ញុំជាមួយពួកអ្នក និងការដាស់តឿនរំលឹក ហើយនិងការទូន្មានរបស់ខ្ញុំពីភស្តុតាងនានារបស់អល់ឡោះមានភាពធ្ងន់ធ្ងរសម្រាប់ពួកអ្នក រហូតដល់ពួកអ្នកមានបំណងចង់សម្លាប់ខ្ញុំនោះ ដូច្នេះ ចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដែលខ្ញុំប្រគល់ការទុកចិត្តនៅក្នុងបំផ្លាញឧបាយកលរបស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកសម្រេចកិច្ចការរបស់ពួកអ្នក និងប្តេជ្ញាចិត្តក្នុងការបំផ្លាញខ្ញុំចុះ ហើយចូរពួកអ្នកអំពាវនាវហៅព្រះនានារបស់ពួកអ្នកដើម្បីឲ្យពួកគេមកជួយពួកអ្នកចុះ។ បន្ទាប់មក កុំឲ្យល្បិចកលរបស់ពួកអ្នកក្លាយជារឿងអាថ៌កំបាំងឲ្យសោះ(សូមធ្វើវាដោយបើកចំហ)។ ក្រោយមកទៀត បន្ទាប់ពីការរៀបចំឧបាយកលរបស់ពួកអ្នកដើម្បីសម្លាប់ខ្ញុំហើយនោះ ចូរពួកអ្នកដាក់ទោសខ្ញុំតាមអ្វីដែលពួកអ្នកចង់ដាក់ទោសចុះ ហើយចូរពួកអ្នកកុំពន្យារពេលដល់ខ្ញុំឲ្យសោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល