សូរ៉ា 10 · ជូស 11
Yunus · 10:61
وَمَا تَكُونُ فِي شَأْنٍ وَمَا تَتْلُو مِنْهُ مِنْ قُرْآنٍ وَلَا تَعْمَلُونَ مِنْ عَمَلٍ إِلَّا كُنَّا عَلَيْكُمْ شُهُودًا إِذْ تُفِيضُونَ فِيهِ ۚ وَمَا يَعْزُبُ عَنْ رَبِّكَ مِنْ مِثْقَالِ ذَرَّةٍ فِي الْأَرْضِ وَلَا فِي السَّمَاءِ وَلَا أَصْغَرَ مِنْ ذَٰلِكَ وَلَا أَكْبَرَ إِلَّا فِي كِتَابٍ مُبِينٍ
ហើយអ្នកមិនធ្វើការងារ និងមិនសូត្រខ្លះៗអំពីគម្ពីរ គួរអាន ហើយពួកអ្នកមិនធ្វើកិច្ចការអ្វីក៏ដោយ ក៏យើងនៅតែធ្វើ ជាសាក្សីដល់ពួកអ្នកនៅពេលដែលពួកអ្នកធ្វើវាដែរ។ គ្មានអ្វីលាក់ បាំងនឹងម្ចាស់របស់អ្នកឡើយសូម្បីតែវត្ថុដ៏តូចបំផុតនៅលើផែនដី និងនៅលើមេឃ ហើយក៏មិនអាចលាក់បាំងបានដែរ សូម្បីតែវត្ថុ ដែលតូចឬធំជាងនេះ លើកលែងតែមាននៅក្នុងគម្ពីរ(ឡាវហុល- ម៉ះហ្វ៊ូស)យ៉ាងច្បាស់លាស់ប៉ុណ្ណោះ។
តាហ្វសៀរ
ហើយគ្មានកិច្ចការណាមួយដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានធ្វើ និងគ្មានអ្វីមួយដែលអ្នកបានសូត្រអំពីគម្ពីរគួរអាន ហើយក៏គ្មានអ្វីមួយដែលពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)បានធ្វើនោះដែរ លើកលែងតែយើងឃើញពួកអ្នក ដឹងអំពីពួកអ្នក និងស្ដាប់ឮពួកអ្នកទាំងអស់នៅពេលដែលពួកអ្នកបានធ្វើវា។ ហើយគ្មានអ្វីមួយអាចលាក់បាំងពីការដឹងនៃម្ចាស់របស់អ្នកឡើយ សូម្បីតែវត្ថុដ៏តូចបំផុតនៅលើមេឃនិងនៅលើផែនដីក៏ដោយ (ក៏មិនអាចលាក់បាំងពីទ្រង់បានដែរ) ហើយសូម្បីតែវត្ថុដែលតូច ឬធំជាងនេះទៀតក៏ដោយ ក៏វាត្រូវបានគេកត់ត្រាទុកនៅក្នុងគម្ពីរកំណត់ត្រា(ឡាវហ៊ុលម៉ះហ្វ៊ូស)យ៉ាងច្បាស់លាស់ដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល