សូរ៉ា 10 · ជូស 11
Yunus · 10:58
قُلْ بِفَضْلِ اللَّهِ وَبِرَحْمَتِهِ فَبِذَٰلِكَ فَلْيَفْرَحُوا هُوَ خَيْرٌ مِمَّا يَجْمَعُونَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ដោយក្ដីប្រោសប្រទាន របស់អល់ឡោះ និងក្ដីមេត្ដាករុណារបស់ទ្រង់ ដូចេ្នះសូមឱ្យពួកគេ សប្បាយរីករាយចុះ។ វានោះប្រសើរជាងអ្វីដែលពួកគេប្រមូលទុក ទៅទៀត។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់មនុស្សលោកទាំងអស់ថាៈ អ្វីដែលខ្ញុំបាននាំមកឲ្យពួកអ្នកនៃគម្ពីរគួរអាននោះ គឺជាការប្រោសប្រទានពីអល់ឡោះជាម្ចាស់ដល់ពួកអ្នក និងជាក្ដីមេត្តាករុណាអំពីទ្រង់ចំពោះពួកអ្នក។ ដូចនេះ ដោយការប្រោសប្រទានរបស់អល់ឡោះទៅលើពួកអ្នក និងក្ដីមេត្តាករុណារបស់ទ្រង់ចំពោះពួកអ្នកដោយការបញ្ចុះគម្ពីរគួរអាននោះ ចូរពួកអ្នកសប្បាយរីករាយចុះ គ្មានអ្វីប្រៀបស្មើវាទាំងពីរនោះទេ។ ជាការពិតណាស់ អ្វីដែលព្យាការីមូហាំម៉ាត់បាននាំមកកាន់ពួកគេពីម្ចាស់របស់គាត់នោះ គឺវាប្រសើរជាងទ្រព្យសម្បត្តិលោកិយដែលមិនឋិតឋេរដែលពួកគេខំប្រមូលវាទុកនេះទៅទៀត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល