សូរ៉ា 10 · ជូស 11

Yunus · 10:4

إِلَيْهِ مَرْجِعُكُمْ جَمِيعًا ۖ وَعْدَ اللَّهِ حَقًّا ۚ إِنَّهُ يَبْدَأُ الْخَلْقَ ثُمَّ يُعِيدُهُ لِيَجْزِيَ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ بِالْقِسْطِ ۚ وَالَّذِينَ كَفَرُوا لَهُمْ شَرَابٌ مِنْ حَمِيمٍ وَعَذَابٌ أَلِيمٌ بِمَا كَانُوا يَكْفُرُونَ

ចំពោះទ្រង់តែមួយគត់ដែលជាកន្លែងវិលត្រឡប់របស់ពួក អ្នកទាំងអស់គ្នា។ ការសន្យារបស់អល់ឡោះ គឺជាការពិត។ ពិត ប្រាកដណាស់ ទ្រង់ជាអ្នកផ្តើមបង្កើតអ្វីៗទាំងអស់ ក្រោយមកទ្រង់ នឹងធ្វើឱ្យរស់ឡើងវិញ(បន្ទាប់ពីស្លាប់)ដើម្បីទ្រង់នឹងតបស្នងដល់ បណ្ដាអ្នកដែលបានជឿ និងបណ្ដាអ្នកដែលបានធ្វើល្អដោយយុត្តិធម៌។ ចំណែកពួកដែលគ្មានជំនឿ ពួកគេនឹងផឹកទឹកដែលកំពុងពុះ និងទទួលទារុណកម្មយ៉ាងឈឺចាប់ដោយសារតែពួកគេធ្លាប់ប្រឆាំង។

តាហ្វសៀរ

ចំពោះទ្រង់តែមួយគត់ដែលជាការវិលត្រឡប់របស់ពួកអ្នកនៅថ្ងៃបរលោកដើម្បីទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើដែលពួកអ្នកបានសាង។ ហើយការសន្យារបស់អល់ឡោះចំពោះមនុស្សលោកយ៉ាងដូច្នោះនោះ គឺជាការសន្យាយ៉ាងពិតប្រាកដ ដោយទ្រង់មិនក្បត់សន្យារបស់ទ្រង់ឡើយ។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលមានសមត្ថភាពចំពោះរឿងទាំងនោះ។ ទ្រង់ជាអ្នកផ្ដើមបង្កើតអ្វីៗទាំងអស់ដោយគ្មានគំរូពីមុនមក។ បន្ទាប់មក ទ្រង់នឹងត្រឡប់គេ(ឲ្យមានវត្តមាន)សារជាថ្មីបន្ទាប់ពីគេបានស្លាប់ ដើម្បីទ្រង់នឹងតបស្នងដល់បណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបានសាងទង្វើកុសលនោះប្រកបដោយភាពយុត្តិធម៌បំផុត ដោយទ្រង់មិនធ្វើឲ្យបាត់បង់អំពើល្អរបស់ពួកគេនោះឡើយ ហើយទ្រង់ក៏មិនបន្ថែមអំពើអាក្រក់ដល់ពួកគេនោះដែរ។ ចំណែកឯពួកដែលគ្មានជំនឿចំពោះអល់ឡោះជាម្ចាស់និងអ្នកនាំសាររបស់ទ្រង់វិញនោះ ពួកគេនឹងផឹកទឹកក្ដៅដែលកំពុងពុះ ដែលវានឹងកាត់ផ្ដាច់ពោះវៀនរបស់ពួកគេ។ ហើយពួកគេនឹងទទួលទណ្ឌកម្មយ៉ាងឈឺចាប់បំផុត ដោយសារតែភាពគ្មានជំនឿរបស់ពួកគេចំពោះអល់ឡោះជាម្ចាស់ និងបណ្តាអ្នកនាំសាររបស់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់