សូរ៉ា 10 · ជូស 11
Yunus · 10:27
وَالَّذِينَ كَسَبُوا السَّيِّئَاتِ جَزَاءُ سَيِّئَةٍ بِمِثْلِهَا وَتَرْهَقُهُمْ ذِلَّةٌ ۖ مَا لَهُمْ مِنَ اللَّهِ مِنْ عَاصِمٍ ۖ كَأَنَّمَا أُغْشِيَتْ وُجُوهُهُمْ قِطَعًا مِنَ اللَّيْلِ مُظْلِمًا ۚ أُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
ចំណែកពួកដែលបានធ្វើអំពើអាក្រក់វិញ ការតបស្នងនៃ អំពើអាក្រក់នោះគឺដូចនឹងវា(ដូចអ្វីដែលពួកគេបានប្រព្រឹត្ដ) ហើយ ភាពអាប់ឱនបានគ្របដណ្តប់លើពួកគេ។ ពួកគេគ្មានអ្នកការពារ ក្រៅពីអល់ឡោះឡើយ។ ហាក់ដូចជាមុខរបស់ពួកគេត្រូវគ្រប ដណ្តប់ដោយផ្នែកមួយនៃភាពងងឹតនាពេលរាត្រី។ ពួកទាំងនោះ គឺជាពួកនរកដែលពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
តាហ្វសៀរ
ចំណែកឯពួកដែលបានសាងអំពើអាក្រក់ ដូចជាការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះ សម្រាប់ពួកគេ ការតបស្នងចំពោះអំពើអាក្រក់ដែលពួកគេបានប្រព្រឹត្តនោះ គឺដូចនឹងវា(ដូចនឹងអ្វីដែលពួកគេបានប្រព្រឹត្ត)នៃទណ្ឌកម្មរបស់អល់ឡោះនៅថ្ងៃបរលោក ហើយភាពអាម៉ាស់និងភាពអាប់ឱនបានគ្របដណ្ដប់លើមុខរបស់ពួកគេ។ សម្រាប់ពួកគេ គឺគ្មានអ្នកការពារណាដែលអាចការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះនៅពេលគេបញ្ចុះវា(ទណ្ឌកម្ម)ទៅចំពោះពួកគេនោះឡើយ ហាក់ដូចជាមុខរបស់ពួកគេត្រូវបានគ្របដណ្ដប់ដោយភាពងងឹតនៃពេលរាត្រីដូច្នោះដែរ ដោយសារតែផ្សែងដ៏ខ្មៅងងឹតនៃភ្លើងនរកបានគ្របដណ្តប់លើផ្ទៃមុខរបស់ពួកគេ។ ពួកដែលមានលក្ខណៈសម្បត្តិបែបននេះ ពួកទាំងនោះហើយ គឺជាពួកឋាននរក ដែលពួកគេនឹងស្ថិតនៅទីនោះអមតៈ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល