សូរ៉ា 10 · ជូស 11
Yunus · 10:15
وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ ۙ قَالَ الَّذِينَ لَا يَرْجُونَ لِقَاءَنَا ائْتِ بِقُرْآنٍ غَيْرِ هَٰذَا أَوْ بَدِّلْهُ ۚ قُلْ مَا يَكُونُ لِي أَنْ أُبَدِّلَهُ مِنْ تِلْقَاءِ نَفْسِي ۖ إِنْ أَتَّبِعُ إِلَّا مَا يُوحَىٰ إِلَيَّ ۖ إِنِّي أَخَافُ إِنْ عَصَيْتُ رَبِّي عَذَابَ يَوْمٍ عَظِيمٍ
ហើយនៅពេលដែលគេសូត្រអាយ៉ាត់ៗរបស់យើងដ៏ជាក់ ច្បាស់ទៅលើពួកគេ ពួកដែលមិនសង្ឃឹមថានឹងជួបយើងបាននិយាយ ថាៈ ចូរអ្នក(មូហាំម៉ាត់)នាំមកនូវគម្ពីរគួរអានផេ្សងពីនេះ ឬផ្លាស់ ប្ដូរវាទៅ។ ចូរអ្នកតបវិញថាៈ ខ្ញុំគ្មានសិទ្ធិក្នុងការផ្លាស់ប្ដូរវាតាម ចំណង់ចិត្ដរបស់ខ្ញុំនោះឡើយ។ ពិតប្រាកដណាស់ ខ្ញុំខ្លាចទារុណកម្ម នាថ្ងៃដ៏ធំធេង បើខ្ញុំល្មើសនឹងបទបញ្ជានៃម្ចាស់របស់ខ្ញុំនោះ។
តាហ្វសៀរ
ហើយនៅពេលដែលគេសូត្រវាក្យខណ្ឌនៃគម្ពីរគួរអានដ៏ច្បាស់លាស់ដែលបញ្ជាក់ពីភាពជាម្ចាស់តែមួយគត់របស់អល់ឡោះឲ្យពួកគេស្តាប់ ពួកដែលបដិសេធនឹងការពង្រស់ឡើងវិញដែលពួកគេមិនសង្ឃឹមថានឹងទទួលបានផលបុណ្យ និងមិនខ្លាចទណ្ឌកម្ម(របស់អល់ឡោះ)នោះ បាននិយាយថាៈ ចូរអ្នក(ឱមូហាំម៉ាត់)នាំមកនូវគម្ពីរគួរអានផ្សេងក្រៅពីគម្ពីរគួរអានដែលពោរពេញទៅដោយការជេរប្រមាថចំពោះការគោរពសក្ការៈរូបបបដិមានានាឬផ្សេងៗពីនេះ ដោយផ្លាស់ប្តូរមួយចំនួនអំពីវា(គម្ពីរគួរអាន) ឬផ្លាស់ប្តូរទាំងស្រុងនូវអ្វីដែលស្របនឹងទំនើងចិត្តរបស់ពួកយើងទៅ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ វាមិនត្រឹមត្រូវនោះទេក្នុងការដែលខ្ញុំផ្លាស់ប្ដូរវា(តាមទំនើងចិត្ត)នោះ ហើយខ្ញុំក៏គ្មានលទ្ធភាពនាំយកអ្វី(គម្ពីរ)ផ្សេងពីវា(គម្ពីរគួរអាន)មកនោះដែរ។ ផ្ទុយទៅវិញ មានតែអល់ឡោះជាម្ចាស់តែមួយគត់ដែលជាអ្នកអាចផ្លាស់ប្ដូរវា(គម្ពីរគួរអាន)តាមអ្វីដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ ខ្ញុំមិនដើរតាមអ្វីក្រៅពីវ៉ាហ៊ីដែលទ្រង់បានបញ្ចុះមកឲ្យខ្ញុំនោះទេ។ ពិតប្រាកដណាស់ ខ្ញុំខ្លាចទណ្ឌកម្មនាថ្ងៃដ៏ធំធេង នោះគឺថ្ងៃបរលោក ប្រសិនបើខ្ញុំល្មើសនឹងអល់ឡោះដោយឆ្លើយតបចំពោះពួកអ្នកនូវអ្វីដែលពួកអ្នកទាមទារនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល