សូរ៉ា 10 · ជូស 11
Yunus · 10:107
وَإِنْ يَمْسَسْكَ اللَّهُ بِضُرٍّ فَلَا كَاشِفَ لَهُ إِلَّا هُوَ ۖ وَإِنْ يُرِدْكَ بِخَيْرٍ فَلَا رَادَّ لِفَضْلِهِ ۚ يُصِيبُ بِهِ مَنْ يَشَاءُ مِنْ عِبَادِهِ ۚ وَهُوَ الْغَفُورُ الرَّحِيمُ
ហើយប្រសិនបើអល់ឡោះឱ្យអ្នកទទួលរងគ្រោះថ្នាក់ គ្មានអ្នកណាអាចបំបាត់វាបានក្រៅពីទ្រង់ឡើយ។ តែប្រសិនបើទ្រង់ មានចេតនាផ្ដល់ឱ្យអ្នកនូវសេចក្ដីសុខសាន្ដវិញនោះ ក៏គ្មានអ្នកណា អាចរារាំងចំពោះការប្រោសប្រទានរបស់ទ្រង់បានដែរ។ ទ្រង់នឹង ផ្ដល់វាឱ្យអ្នកណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំរបស់ទ្រង់់។ ហើយទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់។
តាហ្វសៀរ
ហើយប្រសិនបើអល់ឡោះឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទទួលរងនូវគ្រោះថ្នាក់ ហើយអ្នកស្នើសុំឲ្យគេដកយកវាចេញពីអ្នកវិញនោះ គឺគ្មាននរណាម្នាក់អាចដកយកគ្រោះថ្នាក់នោះចេញពីអ្នកក្រៅពីអល់ឡោះនោះឡើយ។ តែប្រសិនបើទ្រង់មានចេតនាផ្ដល់ឲ្យអ្នកនូវភាពសុខសាន្តវិញនោះ ក៏គ្មាននរណាម្នាក់អាចរារាំងចំពោះការប្រោសប្រទានរបស់ទ្រង់បាននោះដែរ។ ទ្រង់នឹងផ្ដល់ការប្រោសប្រទានរបស់ទ្រង់ឲ្យជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ដោយគ្មាននរណាម្នាក់បង្ខិតបង្ខំទ្រង់ឡើយ។ ហើយទ្រង់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល