សូរ៉ា 10 · ជូស 11
Yunus · 10:101
قُلِ انْظُرُوا مَاذَا فِي السَّمَاوَاتِ وَالْأَرْضِ ۚ وَمَا تُغْنِي الْآيَاتُ وَالنُّذُرُ عَنْ قَوْمٍ لَا يُؤْمِنُونَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកពិចារណា មើលចុះ តើអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងផែនដី? ប៉ុន្ដែភស្ដុតាងនិងការដាស់តឿនព្រមាននានាពុំមានប្រយោជន៍ដល់ ក្រុមដែលគ្មានជំនឿឡើយ។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលសុំឲ្យអ្នកបង្ហាញភស្តុតាងទាំងឡាយដល់ពួកគេថាៈ ចូរពួកអ្នកពិចារណាមើលចុះ តើអ្វីខ្លះដែលមាននៅលើមេឃជាច្រើនជាន់ និងនៅលើផែនដីដែលជាភស្តុតាងបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ និង(បញ្ជាក់ពី)សមត្ថភាពរបស់ទ្រង់នោះ? ប៉ុន្តែការបញ្ចុះនូវបណ្តាភស្តុតាង អំណះអំណាង និងអ្នកនាំសារនានានោះ គឺពុំមានប្រយោជន៍អ្វីចំពោះក្រុមដែលមិនបានត្រៀមខ្លួនក្នុងការមានជំនឿនោះឡើយ ដោយសារតែពួកគេនៅតែបន្តស្ថិតនៅលើភាពគ្មានជំនឿ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល