وَالشَّمْسِ وَضُحَاهَا1
អល់ឡោះស្បថនឹងព្រះអាទិត្យ និងរស្មីដ៏ត្រចះត្រចង់ របស់វានៅពេលព្រឹក។
وَالْقَمَرِ إِذَا تَلَاهَا2
និងព្រះច័ន្ទនៅពេលដែលវាបានរះឡើងបន្ទាប់ពីព្រះអាទិត្យលិច ។
وَالنَّهَارِ إِذَا جَلَّاهَا3
និងពេលថ្ងៃនៅពេលដែលព្រះអាទិត្យបានបពោ្ចញពន្លឺ។
وَاللَّيْلِ إِذَا يَغْشَاهَا4
និងពេលយប់នៅពេលដែលវាបានគ្របដណ្ដប់ព្រះអាទិត្យ។
وَالسَّمَاءِ وَمَا بَنَاهَا5
និងមេឃ និងអ្នកដែលបានបង្កើតវា។
وَالْأَرْضِ وَمَا طَحَاهَا6
និងផែនដី និងអ្នកដែលបានលាតសនឹ្ធងវា។
وَنَفْسٍ وَمَا سَوَّاهَا7
និងរូបរាង(អាដាំ) និងអ្នកដែលបានធ្វើឱ្យគេមានលក្ខណៈ សមរម្យ។
فَأَلْهَمَهَا فُجُورَهَا وَتَقْوَاهَا8
រួចមកទ្រង់បានចង្អុលបង្ហាញដល់គេឱ្យស្គាល់នូវអំពើទុច្ចរិត និងអំពើសុច្ចរិតរបស់គេ។
قَدْ أَفْلَحَ مَنْ زَكَّاهَا9
អ្នកដែលសំអាតខ្លួនគេ(ដោយសាងអំពើល្អ) ពិតជាទទួល បានជោគជ័យ។
وَقَدْ خَابَ مَنْ دَسَّاهَا10
ហើយអ្នកដែលបានធ្វើឱ្យខ្លួនគេកខ្វក់(ដោយសាងអំពើ អាក្រក់)ពិតជាបានខាតបង់។
كَذَّبَتْ ثَمُودُ بِطَغْوَاهَا11
ក្រុមសាមូដបានបដិសេធ(អ្នកនាំសាររបស់ពួកគេ)ដោយ សារការបំពានរបស់ពួកគេ។
إِذِ انْبَعَثَ أَشْقَاهَا12
នៅពេលដែលជនកំណាចបំផុតក្នុងចំណោមពួកគេបាន ចេញមក(សម្លាប់សត្វអូដ្ឋញី)។
فَقَالَ لَهُمْ رَسُولُ اللَّهِ نَاقَةَ اللَّهِ وَسُقْيَاهَا13
ពេលនោះអ្នកនាំសាររបស់អល់ឡោះ(សឡេះ)បាន ពោលទៅកាន់ពួកគេថាៈ (ចូរប្រុងប្រយ័ត្នចំពោះ)សត្វអូដ្ឋញី របស់អល់ឡោះ ហើយកុំរារាំងដល់ការផឹករបស់វាឱ្យសោះ។
فَكَذَّبُوهُ فَعَقَرُوهَا فَدَمْدَمَ عَلَيْهِمْ رَبُّهُمْ بِذَنْبِهِمْ فَسَوَّاهَا14
តែពួកគេបានបដិសេធនឹងគាត់ និងបានសម្លាប់វា។ ពេល នោះម្ចាស់របស់ពួកគេបានបំផ្លាញពួកគេដោយសារតែបាបកម្មរបស់ពួកគេ។ ហើយទ្រង់បានធើ្វឱ្យពួកគេវិនាសអន្ដរាយទាំងអស់គ្នា។
وَلَا يَخَافُ عُقْبَاهَا15
ហើយទ្រង់មិនខ្លាចលទ្ធផលចុងក្រោយរបស់ពួកគេ (ដែលទ្រង់បានដាក់ទណ្ឌកម្មលើពួកគេ)នោះឡើយ។