Al-Mukhtasar (Khmer)

An-Nisa · 4:8

وَإِذَا حَضَرَ الْقِسْمَةَ أُولُو الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينُ فَارْزُقُوهُمْ مِنْهُ وَقُولُوا لَهُمْ قَوْلًا مَعْرُوفًا

បើកាលណាសាច់សាលោហិត(នៃសព)និងអ្នកក្រីក្រ ហើយ និងកេ្មងកំព្រាបានចូលរួមក្នុងការបែងចែកកេរមរតកនោះ ចូរពួក អ្នកផ្ដល់ឱ្យពួកគេមួយចំនួននៃកេរមរតកនោះ(មុនបែងចែក) ហើយចូរពួកអ្នកនិយាយទៅកាន់ពួកគេនូវពាក្យសំដីដែលល្អប្រពៃ។

Tafsir

បើកាលណាសាច់ញាតិ ក្មេងកំព្រា និងជនក្រីក្រដែលគ្មានសិទ្ធិទទួលកេរមរតក(ពីសព) បានមកចូលរួមក្នុងពេលបែងចែកកេរមរតកនោះ ចូរពួកអ្នកចែកឲ្យពួកគេ(ជាប្រការស៊ូណិត)មួយចំណែកនៃទ្រព្យសម្បត្តិនេះមុនពេលបែងចែកកេរមរតកទៅតាមចំនួនដែលពួកអ្នកមានទឹកចិត្ត(ក្នុងការផ្តល់ឲ្យពួកគេ)ដែលធ្វើឲ្យពួកគេមានចិត្តសប្បាយរីករាយ ដោយសារទ្រព្យសម្បត្តិទាំងអស់នេះ ក៏ពួកអ្នកបានមកដោយមិនមានការនឿយហត់ដែរ។ ហើយចូរនិយាយទៅកាន់ពួកគេនូវពាក្យសម្ដីដែលល្អ ដែលគ្មានពាក្យអាក្រក់ក្នុងនោះ។