المختصر (الخميرية)
سورة آل عمران · 3:48وَيُعَلِّمُهُ الْكِتَابَ وَالْحِكْمَةَ وَالتَّوْرَاةَ وَالْإِنْجِيلَ
ហើយទ្រង់នឹងបង្រៀនគេ(អ៊ីសា)នូវការសរសេរ និង ភាពឆ្លាតវៃ និងគម្ពីរតាវរ៉ត និងគម្ពីរអ៊ីញជីល ។
تفسیر
ហើយទ្រង់នឹងបង្រៀនដល់គេ(អ៊ីសា)នូវការសរសេរ ភាពត្រឹមត្រូវ និងភាពឆ្លាតវៃទាំងក្នុងពាក្យសម្តីនិងទង្វើ។ ហើយទ្រង់នឹងបង្រៀនដល់គេនូវគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)ដែលត្រូវបានគេបញ្ចុះទៅកាន់ព្យាការីមូសា(ម៉ួសេ) ហើយទ្រង់ក៏នឹងបង្រៀនដល់គេផងដែរនូវគម្ពីរអ៊ីញជីលដែលគេ(អល់ឡោះ)នឹងបញ្ចុះវាទៅកាន់រូបគេ(អ៊ីសា)។