المختصر (الخميرية)
سورة المؤمنون · 23:47فَقَالُوا أَنُؤْمِنُ لِبَشَرَيْنِ مِثْلِنَا وَقَوْمُهُمَا لَنَا عَابِدُونَ
ហើយពួកគេបាននិយាយថា តើឱ្យពួកយើងជឿលើជន ទាំងពីរដែលជាមនុស្សធម្មតាដូចពួកយើងដោយក្រុមរបស់គេទាំងពីរគឺជាពួកដែលគោរពមកចំពោះយើងឬ?
تفسیر
ហើយពួកគេបាននិយាយថាៈ តើឲ្យពួកយើងមានជំនឿលើមនុស្សពីរនាក់ដែលជាមនុស្សធម្មតាដូចពួកយើង ដោយគេទាំងពីរគ្មានលក្ខណៈពិសេសអ្វីលើសពួកយើងសោះនោះ ហើយក្រុមរបស់គេទាំងពីរ(អម្បូរអ៊ីស្រាអែល)ទៀតសោត គឺជាពួកដែលគោរព ឱនលំទោនចំពោះពួកយើងហ្នឹងឬ?