المختصر (الخميرية)

سورة هود · 11:21

أُولَٰئِكَ الَّذِينَ خَسِرُوا أَنْفُسَهُمْ وَضَلَّ عَنْهُمْ مَا كَانُوا يَفْتَرُونَ

ពួកទាំងនោះគឺជាពួកដែលបានខាតបង់ខ្លួនឯង ហើយអ្វី ដែលពួកគេធ្លាប់បានប្រឌិតនោះក៏បានបាត់បង់ពីពួកគេដែរ។
ពួកដែលមានលក្ខណៈដូចដែលបានរៀបរាប់នេះ គឺជាពួកដែលខាតបង់ខ្លួនឯង ដោយសារការបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងរណ្តៅនៃភាពអន្តរាយតាមរយៈការយកព្រះនានាមកគោរពសក្ការៈរួមនឹងអល់ឡោះជាម្ចាស់។ ហើយព្រះនានា និងអ្នកដែលពួកគេធ្លាប់សុំអន្តរាគមន៍ដែលពួកគេបានប្រឌិតឡើងនោះ ក៏បានបាត់បង់ពីពួកគេដែរ។

11:21 · المختصر (الخميرية)