Al-Mukhtasar (Khmer)
Hud · 11:87قَالُوا يَا شُعَيْبُ أَصَلَاتُكَ تَأْمُرُكَ أَنْ نَتْرُكَ مَا يَعْبُدُ آبَاؤُنَا أَوْ أَنْ نَفْعَلَ فِي أَمْوَالِنَا مَا نَشَاءُ ۖ إِنَّكَ لَأَنْتَ الْحَلِيمُ الرَّشِيدُ
ពួកគេបានតបវិញថាៈ ឱស៊្ហូអែប. តើការសឡាតរបស់ អ្នកបញ្ជាអ្នកឱ្យពួកយើងបោះបង់ចោលនូវអ្វីដែលជីដូនជីតារបស់ ពួកយើងធ្លាប់គោរពសក្ការៈ ឬក៏មិនឱ្យពួកយើងប្រើប្រាស់ទ្រព្យ សម្បត្ដិរបស់ពួកយើងតាមអ្វីដែលពួកយើងចង់? ជាការពិតណាស់ អ្នកជាអ្នកទន់ភ្លន់ ឈ្លាសវៃ(និយាយចំអកឡកឡើយ)។
ތަފްސީރު
ក្រុមរបស់ព្យាការីស៊្ហូអែបបានពោលទៅកាន់ព្យាការីស៊្ហូអែបថាៈ ឱស៊្ហូអែប! តើការសឡាតរបស់អ្នកចំពោះអល់ឡោះនោះបានបញ្ជាអ្នកឲ្យប្រើពួកយើងបោះបង់ការគោរពសក្ការៈចំពោះរូបបដិមាទាំងឡាយដែលជីដូនជីតារបស់ពួកយើងធ្លាប់បានគោរពសក្ការៈចំពោះវា និងបានបញ្ជាអ្នកឲ្យប្រើពួកយើងបោះបង់ការចាត់ចែងទ្រព្សសម្បត្តិរបស់ពួកយើងតាមអ្វីដែលអ្នកចង់ ហើយបង្កើនវាតាមអ្វីដែលអ្នកចង់មែនទេ? ជាការពិតណាស់ អ្នកគឺជាមនុស្សដែលទន់ភ្លន់ ឈ្លាសវៃ មានប្រាជ្ញាស្មារតីល្អ និងមានគតិបណ្ឌិតដូចអ្វីដែលពួកយើងបានស្គាល់អ្នកមុនពេលដែលអ្នកបានធ្វើការអំពាវនាវនេះ។ ហេតុនេះ តើមានរឿងអ្វីកើតឡើងចំពោះអ្នក(ទើបបានជាអ្នកផ្លាស់ប្តូរបែបនេះ)?