Al-Mukhtasar (Khmer)
Hud · 11:84۞ وَإِلَىٰ مَدْيَنَ أَخَاهُمْ شُعَيْبًا ۚ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُمْ مِنْ إِلَٰهٍ غَيْرُهُ ۖ وَلَا تَنْقُصُوا الْمِكْيَالَ وَالْمِيزَانَ ۚ إِنِّي أَرَاكُمْ بِخَيْرٍ وَإِنِّي أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ مُحِيطٍ
ហើយ(យើងបានបញ្ជូន)ស៊្ហូអែបទៅកាន់ម៉ាទយ៉ាន់ដែល ជាបងប្អូនរបស់ពួកគេ។ ស៊្ហូអែបបានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរ ពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ ពួកអ្នកគ្មានម្ចាស់ណាផេ្សង ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ចូរ ពួកអ្នកកុំកេងបំបាត់ក្នុងការវាល់ និងការថ្លឹង។ ខ្ញុំពិតជាឃើញពួក អ្នកមានភាពល្អប្រសើរ រីកចំរើន ហើយពិតប្រាកដណាស់ ខ្ញុំខ្លាច ទារុណកម្មហុំព័ទ្ធពួកអ្នកគ្រប់ទិសទីនៅថ្ងៃណាមួយ។
ތަފްސީރު
ហើយយើងបានបញ្ជូនព្យាការីស៊្ហូអែបទៅកាន់កុលសម្ព័ន្ធម៉ាទយ៉ាន់ដែលជាបងប្អូនរបស់ពួកគេ។ គាត់បានពោលថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ សម្រាប់ពួកអ្នក គ្មានម្ចាស់ឯណាដែលស័ក្ដិសមនឹងត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ។ ចូរពួកអ្នកកុំកេងបំបាត់ក្នុងការវាល់ និងនៅក្នុងការថ្លឹងនៅពេលដែលពួកអ្នកវាល់(ទំនិញ)ឱ្យមនុស្ស ឬក៏ថ្លឹងឱ្យពួកគេឱ្យសោះ។ ពិតប្រាកដណាស់ ខ្ញុំសង្កេតឃើញពួកអ្នកមានលាភសក្ការៈដ៏ទូលាយ(ទ្រព្យសម្បត្តិហូរហៀរ) និងឧបការគុណផ្សេងៗជាច្រើនហើយ។ ហេតុនេះ ចូរពួកអ្នកកុំផ្លាស់ប្តូរឧបការគុណដែលអល់ឡោះបានប្រទានដល់ពួកអ្នកនឹងការប្រព្រឹត្តល្មើស(ចំពោះទ្រង់)ឱ្យសោះ។ ពិតប្រាកដណស់ ខ្ញុំខ្លាចពួកអ្នកទទួលនូវទណ្ឌកម្មនាថ្ងៃណាមួយដែលម្នាក់ៗក្នុងចំណោមពួកអ្នកនឹងដឹង ដែលពួកអ្នកគ្មានកន្លែងដែលអាចគេចផុតពីគ្រោះថ្នាក់ និងគ្មានកន្លែងដែលអាចជ្រកកោនពីវានោះឡើយ។