Al-Mukhtasar (Khmer)
Ali 'Imran · 3:70يَا أَهْلَ الْكِتَابِ لِمَ تَكْفُرُونَ بِآيَاتِ اللَّهِ وَأَنْتُمْ تَشْهَدُونَ
ឱអះលីគីតាប. ហេតុអី្វបានជាពួកអ្នកប្រឆាំងនឹង អាយ៉ាត់ៗរបស់អល់ឡោះ ខណៈដែលពួកអ្នកដឹងឮហើយនោះ?
Tafsir
ឱពួកអះលីគីតាបនៃពួកយូដា និងពួកណាសរ៉នី(ពួកគ្រឹស្ទាន)! ហេតុអី្វបានជាពួកអ្នកបដិសេធនឹងបណ្តាវាក្យខណ្ឌរបស់អល់ឡោះដែលបានបញ្ចុះទៅកាន់ពួកអ្នក ហើយនិងអ្វីដែលមានបញ្ជាក់នៅក្នុងវាអំពីភាពជាព្យាការីរបស់អ្នកនាំសារមូហាំម៉ាត់ ខណៈដែលពួកអ្នកដឹង លឺហើយថា ពិតណាស់ វាគឺជាការពិតដូចដែលមានបញ្ជាក់នៅក្នុងបណ្តាគម្ពីររបស់ពួកអ្នកហើយនោះ?