Al-Mukhtasar (Khmer)

Hud · 11:110

وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ فَاخْتُلِفَ فِيهِ ۚ وَلَوْلَا كَلِمَةٌ سَبَقَتْ مِنْ رَبِّكَ لَقُضِيَ بَيْنَهُمْ ۚ وَإِنَّهُمْ لَفِي شَكٍّ مِنْهُ مُرِيبٍ

ហើយជាការពិតណាស់ យើងបានផ្ដល់គម្ពីរ(តាវរ៉ត) ឱ្យមូសា តែបែរជាមានគេខ្វែងគំនិតគ្នាចំពោះវាទៅវិញ។ ហើយ ប្រសិនបើគ្មានការកំណត់(ទារុណកម្ម)ជាមុនពីម្ចាស់របស់អ្នកទេ គេពិតជានឹងកាត់សេចក្ដីរវាងពួកគេ(ដាក់ទារុណកម្មក្នុងលោកិយ) ជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកគេស្ថិតក្នុងភាពមន្ទិល សង្ស័យយ៉ាងខ្លាំងអំពីវា(គម្ពីរគួរអាន)។

Tafsir

ហើយជាការពិតណាស់ យើងបានប្រទានគម្ពីរតាវរ៉តដល់ព្យាការីមូសា តែមនុស្សលោកបែរជាមានការខ្វែងគំនិតគ្នាចំពោះវាទៅវិញ ដោយពួកគេខ្លះមានជំនឿចំពោះវា ឯពួកគេខ្លះទៀតមិនមានជំនឿចំពោះវានោះទេ។ ហើយប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់មិនបានកំណត់ពីមុនមកថា ទ្រង់នឹងមិនដាក់ទណ្ឌកម្មភា្លមៗលើពួកគេទេ ដោយទ្រង់នឹងពន្យារពេលដាក់ទណ្ឌកម្មលើពួកគេរហូតដល់ថ្ងៃបរលោកដោយគតិបណ្ឌិតរបស់ទ្រង់ទេនោះ ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេនូវអ្វីដែលសាកសមសម្រាប់ពួកគេនៅក្នុងលោកិយនេះ(ភ្លាមៗ)ជាមិនខានឡើយ។ ហើយពិតណាស់ ពួកដែលប្រឆាំងក្នុងចំណោមពួកយូដា និងពួកមុស្ហរីគីននោះ គឺស្ថិតនៅក្នុងភាពសង្ស័យយ៉ាងខ្លាំងចំពោះគម្ពីរគួរអាននេះ។
Al-Mukhtasar (Khmer) - Hud 11:110 · Tlawati