Al-Mukhtasar (Khmer)

Ya-Sin · 36:9

وَجَعَلْنَا مِنْ بَيْنِ أَيْدِيهِمْ سَدًّا وَمِنْ خَلْفِهِمْ سَدًّا فَأَغْشَيْنَاهُمْ فَهُمْ لَا يُبْصِرُونَ

ហើយយើងបានដាក់រនាំងមួយបាំងពីមុខពួកគេនិងរនាំង មួយទៀតបាំងពីក្រោយពួកគេ។ បន្ទាប់មកយើងបានបំបាំងពួកគេ ដោយពួកគេមិនអាចមើលឃើញឡើយ។
ហើយយើងបានដាក់រនាំងមួយដែលបាំងការពិតនៅពីមុខពួកគេ និងនៅពីក្រោយពួកគេ។ ហើយយើងបានបិតបាំងភ្នែករបស់ពួកគេអំពីការពិត។ ដូច្នេះ ពួកគេមិនអាចមើលឃើញការពិតនូវការមើលឃើញមួយដែលពួកគេអាចទាញយកផលប្រយោជន៍អំពីវាឡើយ។ រឿងរ៉ាវដែលបានកើតឡើងចំពោះពួកគេដូច្នោះ គឺក្រោយពីពួកគេបានស្តែងចេញនូវភាពចចេសរឹងរូសរបស់ពួកគេ និងការបន្តស្ថិតនៅលើភាពគ្មានជំនឿរបស់ពួកគេ។

36:9 · Al-Mukhtasar (Khmer)