Al-Mukhtasar (Khmer)

Ali 'Imran · 3:5

إِنَّ اللَّهَ لَا يَخْفَىٰ عَلَيْهِ شَيْءٌ فِي الْأَرْضِ وَلَا فِي السَّمَاءِ

ពិតប្រាកដណាស់អល់ឡោះ គ្មានអ្វីមួយនៅលើផែនដី និង លើមេឃលាក់បាំងពីទ្រង់បានឡើយ។

Tafsír

ជាការពិតណាស់ គ្មានអ្វីមួយដែលនៅលើផែនដីឬក៏នៅលើមេឃអាចលាក់បាំងពីអល់ឡោះជាម្ចាស់បានឡើយ។ ពិតប្រាកដណាស់ ចំណេះដឹងរបស់ទ្រង់គ្របដណ្ដប់លើអ្វីៗទាំងអស់ មិនថា(ប្រការដែល)លាតត្រដាង ឬ(ប្រការដែល)លាក់កំបាំងនោះឡើយ។